មុនមានច្រើនប្រភេទខុសគ្នា — មុនរលាក, មុនកប់, មុនគីស (cystic) ឬមុនអរម៉ូនវ័យជំទង់ — ហើយរាល់ប្រភេទនិមួយៗត្រូវការវិធានការស្រាយដោយឡែក,អាកាសធាតុក្តៅសើមនៅកម្ពុជាធ្វើឱ្យស្បែកងាយនឹងឡើងខ្លាញ់ នឹង កក់ស្ទះរន្ធញើសជាង, ដូច្នេះគួរកំណត់ប្រភេទមុនឱ្យបានត្រឹមត្រូវ ដែលអ្នកកំពុងជួបប្រទះ គឺជាជំហានដ៏សំខាន់បំផុត មុនពេលចាប់ផ្តើមដំណើរការព្យាបាលណាមួយ។
ហេតុអ្វីស្បែកនៅ កម្ពុជា ងាយកើតមុនជាង?
អាកាសធាតុក្តៅសើមពេញមួយឆ្នាំធ្វើអោយក្រពេញប្រេងមានសកម្មភាពខ្លាំងជាង,រួមបញ្ចូលជាមួយដីធូលីទីក្រុងនៅភ្នំពេញ ធ្វើអោយរន្ធញើសងាយកក់ស្ទះដោយដីធូលលីល្អិតនឹងជាតិប្រេងលើស, នេះជាកត្តាបរិស្ថានពិសេស ដែលការណែនាំព្យាបាលមុនទូទៅភាគច្រើនមិនបានលើកឡើង, ប៉ុន្តែប៉ះពាល់ដោយផ្ទាល់ដល់ការជ្រើសរើសផលិតផលថែទាំស្បែកនឹងភាពញឹកញាប់សម្អាតសាកសមជាមួយអាកាសធាតុតាមតំបន់។
បែងចែកប្រភេទមុនតែងជួប – តើអ្នកកំពុងជួបប្រភេទណា?
មុនរលាក (ក្រហម,ហើម)
នេះគឺជាមុននៅកម្រិតស្រាលដល់មធ្យម, ដែលបង្ហាញដោយកន្ទួលក្រហម, ហើម,ពេលខ្លះមានខ្ទុះ,ដោះស្រាយត្រឹមត្រូវនៅដំណាក់កាលនេះជួយការពារមុនកាន់តែកើតធ្ងន់ធ្ងរជាង។
មុនកប់, មុនក្បាលខ្មៅ (កក់ស្ទះ, មិនទាន់រលាក)
គែជាស្ថានភាពរន្ធញើសកក់ស្ទះដោយប្រេងនឹងកោសិការងាប់តែមិនទាន់រលាកឆ្លងមេរោគច្បាស់លាស់,ប្រភេទមុននេះងាយនឹងបានគេរំលងដោយសារមិនបង្កឱ្យមានការមិនស្រួលច្រើន, ប៉ុន្តែបើលសិនមិនដោះស្រាយអាចប្រែក្លាយជាមុនរលាក។
មុនគិស/ មុនខ្ទុះ (cystic) — ត្រូវការការជ្រៀតជ្រែកពីវេជ្ជសាស្ត្រ
នេះគឺជាប្រភេទមុនធ្ងន់ធ្ងរ,នៅជ្រៅខាងក្រោមស្បែក, ងាយបន្សល់ទុកស្លាកស្នាមបើសិនញិចដោយខ្លួនឯងឬ ព្យាបាលខុសវិធី, មុនគិសត្រូវការវាយតម្លៃនឹងជ្រៀតជ្រែកដោយវេជ្ជបណ្ឌិតខាងផ្នែកសើស្បែក, មិនគួរព្យាបាលដោយខ្លួនឯងនៅផ្ទះ។
មុនអរម៉ូនវ័យជំទង់ (hormonal acne teenager)
លក្ខណៈពិសេសនៅអាយុ 14-19,កើតមានឡើងដោយសារការប្រែប្រួល hormone ក្នុងដំណាក់កាលវ័យជំទង់ មិនមែនគ្រាន់តែដោយសារ “ស្បែកកខ្វក់” ដូចជាមនុស្សជាច្រើននៅតែគិតនោះទេ, ការយល់ដឹងត្រឹមត្រូវអំពីមូលហេតុជួយជៀសវាងវិធីសាស្ត្រថែទាំមិនត្រឹមត្រូវដែលបង្កឱ្យមានការរំខានបន្ថែមទៀតដល់ស្បែកងាយប្រតិកម្មក្នុងវ័យនេះ។

ផែនការព្យាបាលមុន តាមកម្រិត នៅ SkinLab
ជាមួយមុនស្រាល, វិធានការនៃការព្យាបាលផ្តោតលើការថែទាំស្បែកឱ្យសមស្រប និងគ្រប់គ្រងជាតិប្រេងលើស,ជាមួយមុននៅកម្រិតមធម្យម,អាចត្រូវការការជួយបន្ថែមពីបច្ចេកវិទ្យាដើម្បីជួយកាត់បន្ថយការរលាកបានលឿនជាងមុន,ជាមួយមុនធ្ងន់ធ្ងរ ឬ ប្រភេទមុនគីស(cystic),ត្រូវការផែនការព្យាបាលវេជ្ជសាស្ត្រជាមួយការតាមដានពីវេជ្ជបណ្ឌិតខាងផ្នែកសើស្បែកពេញមួយដំណើរការព្យាបាល,មិនមែនគ្រាន់តែជាការថែទាំស្បែកនៅផ្ទះទេ។

មុនអរម៉ូន តើអស់ដោយខ្លួនឯងទេ?
នេះគីជាសំណួរត្រូវឆ្លើយដោយផ្ទាល់នឹងស្មោះត្រង់,មិនគួរយល់ស្រាលថា “រង់ចាំឱ្យអស់វ័យជំទង់ គឺអស់មុន”, ទោះបីជាករណីមួយចំនួននៃមុនអរម៉ូនអាចថយចុះតាមអាយុក៏ដោយ, ការជ្រៀតជ្រែកទាន់ពេលវេលា ជួយគ្រប់គ្រងមុនបានប្រសើរជាងមុន ហើយសំខាន់បំផុតគឺជៀសវាងការបន្សល់ស្លាកស្នាម ឬ ស្នាមដែរយូរ យូរអង្វែងលើស្បែក។
ការចំណាយព្យាបាលមុន
ការចំណាយនៃការព្យាបាលបានសាងឡើងតាមកម្រិតមុន (ស្រាល, មធ្យម, ធ្ងន់ធ្ងរ) ក្រោយពេលគ្រូពេទ្យវាយតម្លៃដោយផ្ទាល់នៃស្ថានភាពស្បែក, SkinLab អាទិភាពលើតម្លៃសមរម្យ, តម្លាភាព តាមដំណើរការនីមួយៗ, ប៉ុន្តែមិនប្រើប្រាស់ភាសា “ថោកបំផុតនៅលើទីផ្សា” ឬ រាល់កម្មវិធីប្រូម៉ូសិនដំឡើងតម្លៃ។

សំណួរតែងជួប
មុនគីសតើអស់ដោយខ្លួនឯងឬចាំបាច់ព្យាបាល?
មុនគិសធម្មតាមិនបាត់ដោយខ្លួនឯងនឹងមានហានិភ័យនៃការបន្សល់ទុកស្លាកស្នាមខ្ពស់បើសិនមិនបានការជ្រៀតជ្រែកត្រឹមត្រូវ —គួរតែទទួលបានការវាយតម្លៃពីវេជ្ជបណ្ឌិតខាងផ្នែកសើស្បែកឱ្យបានឆាប់។
រយះពេលប៉ុណ្ណាទើបស្អាតមុន?
អាស្រ័យលើកម្រិតនឹងប្រភេទមុន, ពេលវេលាធ្វើឱ្យប្រសើរឡើងវិញខុសគ្នា —មុនស្រាលបំពេញតម្រូវការលឿនជាងមុនគីស/cystic ដែលត្រូវការផែនការព្យាបាលរយៈពេលវែងជាងមុន។
ស្បែកប្រេង អាកាសធាតុ កម្ពុជា គួរថែរទាំបែបណា?
គួរតែសម្អាតស្បែកអោយទៀងទាត់, គ្រប់គ្រងប្រេងលើសសាកសមជាមួយអាកាសធាតុសើមក្ដៅ,នឹងជៀសរាល់ផលិតផលដែរបង្ករការកក់ស្ទះរន្ធញើសថែមទៀត។
ព្យាបាលមុនរួចមានកើតស្លាកស្នាមទេ?
បើសិនព្យាបាលត្រឹមត្រូវនឹងមិនញិចដោយខ្លួនឯង, ហានិភ័យដែរបន្សល់ទុកស្លាកស្នាមកាត់បន្ថយគួរកត់សម្គាល់, ករណីដែលមានស្លាកស្នាម/ស្នាមក្រោយមុន, សួមពិគ្រោះយោបល់អត្ថបទព្យាបាលស្នាកស្នាម នឹង ស្នាមក្រោយមុន។
ផ្ញើសារ Messenger/Telegram ដើម្បីបានវិភាគស្បែកដោយឥតគិតថ្លៃនឹងពិគ្រោះយោបល់ត្រូវនឹងប្រភេទមុន មុនពេលជ្រើសរើសដំណើរការព្យបាល