ព្យាបាលស្លាកស្នាមដោយ Virtue RF កម្ពុជា ប្រើ microneedling រួមបញ្ចូលថាមពល radiofrequency ដើម្បីកែលម្អរផ្ទៃខាងលើស្លាកស្នាមខ្មួតដោយសារមុន, ជួយអោយស្បែករលោងជាងហើយកន្លែងប្រហោងផ្សេងៗរាក់ម្ដងបន្តិចៗក្រោយមួយដំណើរការព្យាបាលជាច្រើនវគ្គ, វិធីសាស្ត្រនេះសាកសមជាមួយមនុស្សជាច្រើននាក់ដែលមានស្លាកស្នាមខ្មួតស្រាលដល់មធ្យម, ក្រោយពេល វេជ្ជបណ្ឌិត វាយតម្លៃស្បែក, ណែនាំនេះបកស្រាយ Virtue RF ដំណើរការបែបណា, ប្រភេទស្លាកស្នាមណាសាកសម, មួយវគ្គនៅ SkinLab នៅ Phnom Penh កើតឡើងយ៉ាងដូចម្តេច ហើយរបៀបថែទាំស្បែកបន្ទាប់ពីនោះ.
Virtue RF ជាអ្វី?
Virtue RF ជាឧបករណ៍ microneedling រួមបញ្ចូលរលក radiofrequency (RF), ធម្មតាហៅថា microneedling RF. មួយឈុតម្ជុលតូចខ្លាំងណាស់បង្កើតចេញរន្ធតូចមានការគ្រប់គ្រងលើស្បែក, ក្នុងពេលថាមពល radiofrequency. ផ្ទេរកំដៅចុះទៅស្រទាប់ជ្រៅជាងនៃស្បែកដោយថ្នមៗ, គោលដៅជាក់ស្ដែងគឺកែលម្អរជម្រៅនឹងកម្រិតរលោងរបស់ស្លាកស្នាមខ្មួតដោយសារមុនដោយណែនាំស្បែកការបង្កើតឡើងវិញដោយខ្លួនឯង។
វិធីសាស្ត្រនេះខុសជាមួយនឹង peel ហើយខុសនឹងប្រភេទ laser ផ្ទៃខាងលើ, ពីព្រោះផលប៉ះពាល់កើតឡើងនៅក្រោមផ្ទៃស្បែក, ដើម្បីយល់ពីមូលហេតុដែលរឿងនេះសំខាន់សម្រាប់ស្លាកស្នាម ពួកយើងត្រូវពិនិត្យមើលអ្វីដែលកើតឡើងនៅខាងក្នុងស្បែក។

microneedling នឹង រលក RF ប៉ះពាល់ដល់ស្លាកស្នាមខ្មួតយ៉ាងដូចម្តេច?
ស្លាកស្នាមខ្មួតបង្កើតឡើងនៅពេលការរលាកធ្វើឱ្យខូចខាត collagen ដែលទ្រទ្រង់ស្បែក, បន្សល់ទុកនៅន្រហោងមួយ, Virtue RF បង្កើតចេញរបួសតូចៗដែលអាចគ្រប់គ្រងបាន, និងកំដៅពីរលកជំរុញស្បែកឱ្យ collagen ថ្មី, តាមពេលវេលា, collagen ថ្មីនេះអាចលើកផ្ទៃខាងក្រោមប្រហោងឡើងហើយធ្វើឲ្យផ្ទៃជុំវិញរលោង, និយាយអោយសាមញ្ញ, microneedling ចាប់ផ្ដើមដំណើរការជួសជុលនឹងកម្ដៅជួយកំណត់ទិសដៅដំណើរការនោះ, ដើម្បីឱ្យស្បែកបង្កើតគ្រឹះដ៏រឹងមាំមួយនៅក្រោមស្លាកស្នាម។
ដោយសារ collagen ត្រូវការពេលវេលាដើម្បីបង្កើតឡើង, ការកែលម្អរកើតឡើងបន្តិចម្តងៗ ហើយជាធម្មតាត្រូវការច្រើនវគ្គ, មិនមែនស្លាកស្នាមណាក៏បំពេញតម្រូវការដូចគ្នានោះទេ, ដូច្នេះការជ្រើសរើសត្រូវប្រភេទស្លាកស្នាមពិតជាសំខាន់ណាស់។
ប្រភេទស្លាកស្នាមមុនណាសាកសមជាមួយ Virtue RF, ហើយនៅពេលណាត្រូវប្រុងប្រយ័ត្ន?
Virtue RF ជាធម្មតាត្រូវបានពិចារណាសម្រាប់ស្លាកស្នាមខ្មួតកម្រិតស្រាលទៅមធ្យម, នៅពេលដែលប្រហោងមិនជ្រៅពេក វេជ្ជបណ្ឌិត នឹងសម្រេចចិត្តបន្ទាប់ពីពិនិត្យស្បែករបស់អ្នក, ស្ថានភាពខ្លះតម្រូវឱ្យមានការប្រុងប្រយ័ត្ន ឬត្រូវដោះស្រាយបញ្ហាផ្សេងជាមុនសិន។
- មុនកំពុងរលាកនៅតំបន់ក្រហម, ត្រូវការធ្វើអោយប្រសើឡើងវិញជាមុនសិន
- ស្លាកស្នាមជ្រៅខ្លាំងណាស់ឬស្លាកស្នាមជាប់, អាចត្រូវការវិធីសាស្ត្រចូលទៅដោះស្រាយ ផ្សេង
- ស្បែកកំពុងប្រតិកម្ម,ការរលាកពីកម្ដៅថ្ងៃ ឬការឆ្លងមេរោគ
- ជំងឺមួយចំនួនឬថ្នាំកំពុងប្រើប្រាស់,ដែល វេជ្ជបណ្ឌិត នឹងសួរអ្នក
ប្រសិនបើអ្នកមិនទាន់ប្រាកដថាស្លាកស្នាមនៅលើស្បែករបស់អ្នកជាស្លាកស្នាម ឬគ្រាន់តែជាស្នាមប្រែពណ៌, កាណែនាំអំពីស្នាមក្រោយកើតមុនរបស់ពួកយើងអាចជួយអ្នក.ដើម្បីមើលទិដ្ឋភាពទូទៅនៃជម្រើសសម្រាប់ការព្យាបាលស្លាកស្នាម,សូមអានការណែនាំរបស់យើងអំពីការព្យាបាលស្លាកស្នាមមុន.

មួយវគ្គ Virtue RF នៅ SkinLab, ជំហាននីមួយៗ
តើដឹងទេថាអ្វីដែលកើតឡើងនៅក្នុងបន្ទប់ព្យាបាលជួយធ្វើឱ្យការណាត់ជួបកាត់បន្ថយភាពតានតឹង, ជំហានខាងក្រោមបង្ហាញពីដំណើរការទូទៅ ហើយ វេជ្ជបណ្ឌិត របស់អ្នកនឹងពន្យល់ព័ត៌មានលម្អិតជាពិសេសសម្រាប់ស្បែករបស់អ្នក។
- វាយតម្លៃ: វេជ្ជបណ្ឌិត នឹងពិនិត្យស្លាកស្នាម, ស្ថានភាពស្បែកនឹង ប្រវត្តិនៃជំងឺរបស់អ្នក
- ការសម្អាត: ស្បែកត្រូវបានសម្អាតដើម្បីអោយតំបន់ព្យាបាលត្រៀមខ្លួន
- ការថែទាំកាត់បន្ថយការមិនស្រួលខ្លួន: អាចលាបក្រែមស្ពឹកដើម្បីអោយអ្នកស្រួលខ្លួនជាង
- ព្យាបាល: ឧបករណ៍នេះត្រូវបានផ្លាស់ទីលើតំបន់ដែលមានស្លាកស្នាមជាមួយនឹងប៉ារ៉ាម៉ែត្រដែលបានជ្រើសរើសសម្រាប់ប្រភេទស្បែករបស់អ្នក
- ធ្វើឱ្យស្បែកធូរស្រាល: ស្បែកត្រូវបានធ្វើឱ្យធូរស្រាល និងការពារ, ហើយអ្នកទទួលការណែនាំថែទាំបន្ទាប់ពីព្យាបាល
ភាគច្រើនមនុស្សម្នាក់ៗមានអារម្មណ៏ថាសម្ពាធនឹង ការព្យាបាលដោយកម្តៅក្ដៅបន្តិច, ហើយ វេជ្ជបណ្ឌិត កែសម្រួលប៉ារ៉ាម៉ែត្រអោយសមស្របជាមួយនឹងកម្រិតដែលស្រួលខ្លួនរបស់អ្នក។

ក្រោយពីការព្យបាល: ជាសះស្បើយនឹងថែទាំស្បែក
បន្ទាប់ពី Virtue RF, ស្បែកអាចក្រហម,មានអារម្មណ៏ក្ដៅស្រាលឬស្ងួតបន្តិចក្នុងពេលវេលាខ្លី, នេះគឺជាប្រតិកម្មទូទៅមួយ,ហើយ វេជ្ជបណ្ឌិត នឹងអោយអ្នកដឹងចំណុចដែលត្រូវរងចាំ,ទម្លាប់ខាងក្រោមនេះជួយឲ្យស្តារស្បែកឡើងវិញ៖
- រក្សាស្បែកឱ្យស្អាត និងមានសំណើមល្អជាមួយនឹងផលិតផលធ្វើអោយធួស្រាល
- លាបលេការពារកម្ដៅថ្ងៃរាល់ពេលព្រឹកនឹងជៀសពីកម្ដៅថ្ងៃដោយផ្ទាល់
- មិនឆ្គឺសឬ ត្រដុសតំបន់ព្យាបាល
- ធ្វើតាមពាក្យណែនាំរបស់ វេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ផលិតផលសកម្ម
ការពារកម្ដៅថ្ងៃគឺមានសារៈសំខាន់ជាពិសេសនៅ កម្ពុជា,ព្រោះពន្លឺថ្ងៃខ្លាំងអាចធ្វើឲ្យស្បែកងាយប្រតិកម្មខ្មៅស្រអាប់ជាង។

តើអ្នកត្រូវការប៉ុន្មានវគ្គ ហើយ ការរំពឹងទុកជាក់ស្ដែងជាអ្វី?
ចំនួនវគ្គព្យាបាលអាស្រ័យលើជម្រៅនៃស្លាកស្នាម និងរបៀបដែលស្បែករបស់អ្នកប្រតិកម្ម,, ការព្យាបាលជាធម្មតាត្រូវបានឡើងគម្រោងទុកជាវគ្គព្យាបាលដែលមានការសម្រាករវាងវគ្គនីមួយៗ, ដើម្បីផ្តល់ពេលវេលាឱ្យស្បែកបង្កើត collagen ឡើងវិញ, ការកែលម្អកើតឡើងបន្តិចម្តងៗ និងការព្យាបាលស្លាកស្នាមជាមួយ Virtue RF មានគោលបំណងធ្វើឱ្យស្លាកស្នាមរាក់ជាងមុន និងធ្វើឱ្យស្បែករលោងជាងមុន, មិនមែនធ្វើឱ្យស្លាកស្នាមបាត់តែម្ដងទេ។ គ្មានគ្លីនិកណាមួយអាចសន្យាថានឹងទទួលបានលទ្ធផលជាអចិន្ត្រៃយ៍នោះទេ ហើយ វេជ្ជបណ្ឌិត នឹងបកស្រាយចំណុចជាក់ស្ដែងជាមួយអ្នក។
តើកត្តាអ្វីខ្លះដែលប៉ះពាល់ដល់តម្លៃនៃការព្យាបាល Virtue RF?
ការចំណាយអាស្រ័យតាមទំហំនៃតំបន់ព្យាបាល,ចំនួនវគ្គនឹងផែនការរបស់អ្នក, វេជ្ជបណ្ឌិត នឹងបកស្រាយនៃការចំណាយនៃជំហាននីមួយៗក្រោយពីវាយតម្លៃស្បែក, ដើម្បីអោយអ្នកសម្រេចចិត្តនៅពេលមានពន៍មានគ្រប់គ្រាន់, ត្រូវសួរវគ្គនីមួយៗរួមបញ្ចូលអ្វីខ្លះ និងផលិតផលថែទាំក្រោយការព្យាបាលមានគិតផ្សេងដែរឬទេ, ផែនការច្បាស់លាស់ជួយអោយអ្នកប្រៀបធៀបជម្រើសដោយស្ងប់អារម្មណ៍ និងជៀសវាងចំណុចនៃការភ្ញាក់ផ្អើល។
សំណួរតែងជួបអំពីរការព្យាបាលស្លាកស្នាមដោយ Virtue RF
តើ Virtue RF ឈឺដែរឬទេ?
ភាគច្រើនអ្នកទាំងអស់គ្នាមានអារម្មណ័ថាសម្ពាធហើយមានសំណើមបន្តិច, ក្រែមស្ពឹកជួយអោយស្រួលខ្លួនជាង, ហើយ វេជ្ជបណ្ឌិត កែសម្រួលការព្យាបាលតាមកម្រិតនៃការអត់ធ្មត់របស់អ្នក។
រយះពេលប៉ុន្មានទើបឃើញប្រសើឡើងវិញ?
ស្បែកត្រូវការពេលវេលាបង្កើតឡើងវិញ, ដូច្នេះផ្លាស់ប្ដូរនៃការលេចឡើងបន្តិចម្តងៗក្នុងរយៈពេលជាច្រើនសប្តាហ៍ និងច្រើនវគ្គ, វេជ្ជបណ្ឌិត នឹងបកស្រាយចំណុចដែលអ្នកអាចរំពឹងទុកជាមួយនឹងផ្ទៃស្បែករបសើអ្នក។
ខ្ញុំនៅមុនកំពុងរលាកតើអាចធ្វើ Virtue RF បានដែឬទេ?
មុនកំពុងរលាកតែងតែត្រូវការធ្វើអោយប្រសើរជាមុនសិន, វេជ្ជបណ្ឌិត នឹងពិនិត្យស្បែកហើយ អោយអ្នកដឹងពីពេលវេលាសមស្រប។
តើ Virtue RF ខុសអ្វីពីជម្រើសនៃការដោះស្រាយស្លាកស្នាមផ្សេងទៀត?
Virtue RF ប៉ះពាល់ខាងក្រោមផ្ទៃស្បែកដើម្បីកែលម្អរស្លាកស្នាមខ្មួត, ក្នុងពេលនោះរាល់ជម្រើសផ្សេងអាចផ្តោតលើផ្ទៃ ឬពណ៌ស្បែក, វេជ្ជបណ្ឌិត អាចព្រៀបធៀបពួកគេតាមប្រភេទស្លាកស្នាមរបស់អ្នក។
ជាទីបញ្ចប់
ព្យាបាលស្លាកស្នាមដោយ Virtue RF នៅ កម្ពុជា រួមបញ្ចួលជាមួយម្ជុលមីក្រូហើយ រលក RF ដើម្បីកែលម្អជម្រៅ និងរចនាសម្ព័ន្ធនៃស្លាកស្នាមខ្មួតដោយសារមុន, ជាធម្មតាតាមរយៈដំណើរការព្យាបាលនឹងវគ្គជាច្រើនដូចដែល វេជ្ជបណ្ឌិត បានឡើងគម្រោងទុក, ការវាយតម្លៃយ៉ាងម៉ត់ចត់ហើយការរំពឹងទុកជាក់ស្ដែងជាចំណុចចាប់ផ្ដើមល្អបំផុត។
ផ្ញើសារមក SkinLab តាម Messenger ឬ Telegram, ឬ ទំនាក់ទំនង hotline, វេជ្ជបណ្ឌិត របស់ពួកយើងនឹងវាយតម្លៃស្លាកស្នាមរបស់អ្នកហើយនឹងចង្អុលបង្ហាញថាតើ Virtue RF សាកសមនឹងស្បែករបស់អ្នកដែរឬទេ។