Routine ថែទាំស្បែកនៃអាកាសធាតុក្ដៅសើមត្រូវការថ្នមស្រាល, ងាយស្រួលនឹងទៀងទាត់, ដោយសារក្ដៅនឹងសើមធ្វើអោយស្បែកឡើងប្រេងច្រើននឹង ញើសចេញច្រើនជាង, ខណៈពេលដែលស្បែកនៅតែត្រូវការការការពារពីព្រះអាទិត្យ ការណែនាំនេះគឺសម្រាប់អ្នកដែលរស់នៅ Phnom Penh ចង់មានដំណើរការមួយជារៀងរាល់ថ្ងៃយ៉ាងស្រួលខ្លួន,ការពន្យល់ពីដំណើរការមូលដ្ឋានរួមមាន 4 ជំហាន របៀបកែសម្រួលវសម្រាប់ស្បែកប្រេង ស្បែកចម្រុះ ឬ ស្បែកស្ងួត និងរបៀបប្តូររវាងរដូវប្រាំង និងរដូវវស្សា។
អាកាសធាតុក្ដៅសើមប៉ះពាល់ដល់ស្បែកយ៉ាងដូចម្ដេច?
នៅក្នុងអាកាសធាតុក្តៅ និងសើម ស្បែកផលិតប្រេង និងញើសកាន់តែច្រើន, ធូលីដី និងផ្សែងធូលីដី ទីក្រុងជាប់នឹងស្រទាប់នេះ ហើយអាចធ្វើអោយស្ទះរន្ធញើស, នោះហើយជាហេតុផលមួយដែលមនុស្សជាច្រើននៅ កម្ពុជា មានអារម្មណ៍ថាស្បែករបស់ពួកគេឡើងប្រេងចាប់ពីរសៀលថ្ងៃត្រង់ ហើយកើតមុនកាន់តែច្រើន, ក្នុងពេលជាមួយគ្នានោះ, កម្រិតនៃសំណើមខ្ពស់មិនមានន័យថាស្បែករបស់អ្នកមានសំណើមគ្រប់គ្រាន់នោះទេ,ស្បែកអាចមើលទៅមានប្រេងច្រើន ប៉ុន្តែនៅតែមានអារម្មណ៍តឹងណែន និងក្រហាយនៅពេលដែលខ្វះជាតិទឹក។
ដូច្នេះ, routine ថែទាំស្បែកនៃអាកាសធាតុក្ដៅសើមត្រូវកាតគោលដៅពីរ: រក្សាស្បែកឱ្យស្អាតដោយមិនធ្វើឱ្យស្បែកស្ងួត តឹងណែន, និងរក្សាស្បែកឱ្យមានសំណើមគ្រប់គ្រាន់ដោយមិនមានអារម្មណ៍ធ្ងន់ ដំណើរការមូលដ្ឋានខាងក្រោមនេះសម្រេចបាននូវគោលដៅទាំងពីរ។

ដំណើរការ 4 ជំហានសាមញ្ញសម្រាប់ពេលព្រឹកនឹងពេលយប់
អ្នកមិនត្រូវការផលិតផលច្រើន, 4 ជំហានគឺគ្រប់គ្រាន់សម្រាប់ស្បែកមនុស្សគ្រប់គ្នាទូទៅ, នឹងរាល់ជំហានផ្លាស់់ប្ដូរបន្តិចរវាងពេលព្រឹកនឹងពេលយប់
- សម្អាតស្បែកថ្នមស្រាល: ប្រើសាប៊ូលាងមុខថ្នមស្រាល កុំប្រើប្រភេទបង្កើតពពុះខ្លាំងធ្វើអោយស្បែកតឹងនឹងក្រហាយ
- ផ្ដល់សំណើមស្រា: ជ្រើសរើសជែល ឬឡេលាបខ្លួនស្ដើងស្រាល ពីព្រោះសូម្បីតែស្បែកដែលមានប្រេងក៏ត្រូវការសំណើមដែរ
- ការពារកម្ដៅថ្ងៃ (ពេលព្រឹក): លាបលេការពារកម្ដៅថ្ងៃនៅជំហានចុងក្រោយ, រាល់ថ្ងៃ
- សម្អាតជ្រៅជាង (ពេលយប់): បើសិនអ្នកបានប្រើលេការពារកម្ដៅថ្ងៃ ឬ makeup. ត្រូវលាងសម្អាតមុនពេលចូលគេង,
ត្រូវរក្សាដំណើរការឱ្យមានស្ថេរភាពរយៈពេលប៉ុន្មានសប្តាហ៍មុនពេលវាយតម្លៃ, ការផ្លាស់ប្តូរផលិតផលរៀងរាល់ពីរបីថ្ងៃម្តងអាចធ្វើឱ្យប្រតិកម្មស្បែក, បន្ទាប់មក, ពួកយើងពិនិត្យមើលពីរបៀបកែសម្រួលដំណើរការទៅតាមប្រភេទស្បែករបស់អ្នក។

របៀបកែសម្រួល routine តាមប្រភេទស្បែករបស់អ្នក
4 ជំហាននៅដដែល , ប៉ុន្តែរចនាសម្ព័ន្ធរបស់ផលិតផល និងការថែទាំនៅជំហាននីមួយៗអាចផ្លាស់ប្ដូរបាន,
ស្បែកប្រេង នឹង ស្បែកងាយកើតមុន
ជ្រើសរើសសាប៊ូលាងមុខដែលស្រាល និងក្រែមផ្តល់សំណើមដែលស្ដើងស្រាល និងគ្មានជាតិប្រេង, ជៀសវាងការត្រដុសខ្លាំងៗ, ព្រោះការប្រតិកម្មអាចធ្វើឱ្យស្បែកផលិតប្រេងកាន់តែច្រើន,ប្រសិនបើអ្នកមានមុនជ្រៅ ឬឈឺចាប់, សូមអានការណែនាំសម្រាប់ការព្យាបាលមុនគីសនៅ កម្ពុជា របស់ពួកយើង.
ស្បែកចម្រុះ
ប្រើជាមួយផលិតផលស្រាលៗផ្សេងទៀតសម្រាប់មុខទាំងមូល,នឹងលាបក្រែមផ្តល់សំណើមនៅតំបន់ស្ងួតដូចជាថ្ពាល់សងខាងប្រសិនបើចាំបាច់។
ស្បែកស្ងួត ឬ ស្បែកប្រតិកម្ម
ជ្រើសរើសសាប៊ូលាងមុខដែលស្រទន់ស្រាល និងក្រែមផ្តល់សំណើមដែលក្រាស់ជាងបន្តិច,ក្នុងពេលជាមួយគ្នានេះ ត្រូវប្រើផលិតផលតិចជាងមុន, ត្រូវអោយផលិតផលថ្មីចូលបន្តិចម្តងៗ ប្រភេទនីមួយៗ។

រដូវប្រាំង នឹង រដូវវស្សា: routine ដូច្នេះផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
កម្ពុជា មានពីររដូវសំខាន់, នឹងស្បែករបស់អ្នកអាចប្រតិកម្មខុសគ្នាទៅតាមរដូវនីមួយៗ, រដូវវស្សាអូសបន្លាយពេលវេលាប្រហែលពីខែ 5 ដល់ ខែ 10 នឹងរដូវប្រាំងប្រេហែលពីខែ 11 ដល់ខែ 4 ,
- រដូវវស្សា: កម្រិតផ្ដល់សំណើមខ្ពស់, គួររក្សាដំណើរការស្រាល,លាងសម្អាតឱ្យបានហ្មត់ចត់បន្ទាប់ពីបែកញើស ហើយជ្រើសរើសក្រែមផ្តល់សំណើមដែលមានមូលដ្ឋានដូចជា gel
- រដូវប្រាំង: ព្រះអាទិត្យក្ដៅខ្លាំងទៅ ហើយអាកាសធាតុកាន់តែស្ងួត,ដូច្នេះ សូមយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សំណើម និងលាបឡេការពារកម្តៅថ្ងៃឡើងវិញនៅពេលនៅខាងក្រៅព្រះអាទិត្យ
នៅក្នុងរដូវកាលទាំងពីរ,ជំហាននៃផ្នែកសំខាន់បំផុតនៅតែដដែល មានតែអាំងតង់ស៊ីតេនៃពណ៌ផលិតផល និងពេលវេលានៅខាងក្រៅប៉ុណ្ណោះដែលផ្លាស់ប្តូរ។
លេការពារកម្ដៅថ្ងៃក្នុងអាកាសធាតុត្រូពិច: ចំណុចដែលត្រូវចងចាំ
ឡេការពារកម្តៅថ្ងៃគឺជាជំហានដ៏សំខាន់បំផុតនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រូពិចដូចនៅ Phnom Penh, ដោយសារតែកាំរស្មីយូវីខ្លាំងពេញមួយឆ្នាំ, សូម្បីតែនៅថ្ងៃដែលមានពពកច្រើនក៏ដោយ, ត្រូវលាបរៀងរាល់ព្រឹក ដោយប្រើបរិមាណគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើមុខទាំងមូល ហើយលាបម្តងទៀតនៅពេលនៅខាងក្រៅរយៈពេលយូរ ឬបន្ទាប់ពីបែកញើសច្រើន,ជ្រើសរើសប្រភេទដែលមានអារម្មណ៍ស្រាលលើស្បែក,ដូច្នេះអ្នកអាចប្រើវាជារៀងរាល់ថ្ងៃ។ សេចក្តីណែនាំសម្រាប់ការជ្រើសរើសឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកខ្លាញ់ នៅ កម្ពុជា របស់ពួកយើងពន្យល់ពីរបៀបជ្រើសរើស.

កំហុសទូទៅនៅក្នុងទម្លាប់របស់អ្នកនៅពេលអាកាសធាតុក្តៅ។
ទម្លាប់មួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក:
- លាងមុខច្រើនដងរាល់ថ្ងៃ, អាចធ្វើអោយស្បែកប្រតិកម្ម
- រំលងក្រែមផ្តល់សំណើម ព្រោះស្បែកមានអារម្មណ៍ថាមានប្រេងច្រើន
- ការប្រើប្រាស់ផលិតផលសកម្មច្រើនក្នុងពេលតែមួយ
- ចូលគេងដោយមិនបានសម្អាតឡេការពារកម្តៅថ្ងៃ ឬធូលីដីចេញ
ប្រសិនបើស្បែកនៅតែកើតមុន ឬប្រតិកម្ម សូម្បីតែបន្ទាប់ពីនីតិវិធីសាមញ្ញមួយក៏ដោយ, ការវាយតម្លៃស្បែកអាចប្រាប់អ្នកពីអ្វីដែលស្បែករបស់អ្នកត្រូវការអ្វី,
ពេលណាគួរជួប វេជ្ជបណ្ឌិត អំពីរស្បែករបស់អ្នក?
ដំណើរការសាមញ្ញមួយដែលដោះស្រាយបញ្ហាប្រចាំថ្ងៃជាច្រើន, ប៉ុន្តែសញ្ញាមួយចំនួនបង្ហាញថាដល់ពេលត្រូវស្វែងរកដំបូន្មានពីអ្នកជំនាញហើយ,នោះជាមុនដែលឈឺ ឬនៅជ្រៅ,ស្នាមមុនមានន រយៈពេលជាច្រើនខែ,ការរប្រតិកម្មស្បែក ឬឡើងក្រហមភ្លាមៗដែលមិនធូរស្រាល និងស្បែកមិនស្រួល សូម្បីតែបន្ទាប់ពីប្រើវិធីព្យាបាលថ្នមស្រាលក៏ដោយ, នៅ SkinLab នៅ Phnom Penh,ក្រុមការងារចាប់ផ្តើមដោយការវាយតម្លៃស្បែក,បន្ទាប់មកស្នើរផែនការសាកសមនឹងប្រភេទស្បែក និងជីវិតប្រចាំថ្ងៃរបស់អ្នក,ពួកយើងយើងក៏រក្សាដំបូន្មានជាក់ស្តែងផងដែរ,ព្រោះលទ្ធផលខុសគ្នានៅមនុស្សម្នាក់ៗ។
សំណួរតែងជួបអំពីការថែទាំស្បែកក្នុងអាកាសធារតុក្ដៅសើម
ស្បែកប្រេងត្រូវការក្រែមផ្ដល់សំណើមដែរឬទេ?
មាន, ស្បែកប្រេងនៅតែខ្វះជាតិទឹក, ក្រែមោ្ដល់សំណើមមួយប្រភេទស្ដើងស្រាល, មិនផ្ទុកប្រេង, ជួយអោយស្បែកមានតុល្យភាព,
តើរាល់ថ្ងៃគួរលាងសម្អាតមុខប៉ុន្មានដង?
ពីរដងជារៀងរាល់ថ្ងៃ, ពេលព្រឹកនឹងពេលយប់,គឺគ្រប់គ្រាន់សម្រាប់ស្បែកមនុស្សម្នាក់ៗហើយ, អាចលាងសម្អាតមុខរបស់អ្នកថ្នមៗបន្ទាប់ពីបែកញើសច្រើនប្រសិនបើចាំបាច់។
តើខ្ញុំត្រូវការឡេការពារកម្តៅថ្ងៃទេពេលខ្ញុំនៅក្នុងផ្ទះ?
មាន,ប្រសិនបើអ្នករស់នៅក្បែរបង្អួច ឬតែងតែចេញទៅខាងក្រៅក្នុងរយៈពេលខ្លី ការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃគឺជាទម្លាប់សាមញ្ញមួយ។
Routine តើចាំបាច់ផ្លាស់ប្តូរតាមរវាងរដូវកាលដែរឬទេ?
រាល់ជំហានមូលដ្ឋាននៅតែដដែល, ប៉ុន្តែអ្នកអាចប្រើប្រភេទស្រាលៗក្នុងរដូវវស្សា ហើយយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សំណើម និងការការពារកម្តៅថ្ងៃក្នុងរដូវប្រាំង។
ជាទីបញ្ចប់
Routine ថែទាំស្បែកសម្រាប់អាកាសធាតុក្ដៅសើមមិនចាំបាច់ធ្វើឱ្យវាស្មុគស្មាញ, សូមសម្អាតដោយថ្នមស្រាល, ផ្ដល់សំណើមស្រាល, ការពារកម្ដៅថ្ងៃរាល់ព្រឹកនឹងកែសម្រួលរចនាសម្ព័ន្ធផលិតផលតាមប្រភេទស្បែកនឹងតាមរដូវនៅ Phnom Penh. ភាពទៀងទាត់គឺសំខាន់ជាងបរិមាណផលិតផល។
ផ្ញើសារមក SkinLab តាម Messenger ឬ Telegram, ឬទាក់ទង hotline, ក្រុមការងាររបស់យើងនឹងវាយតម្លៃស្បែករបស់អ្នក និងណែនាំផែនការព្យាបាលដែលសមស្រប។