ជ្រើសរើសគ្លីនិកព្យាបាលមុនល្អបំផុត Phnom Penh មិនអាស្រ័យលើការផ្សាយពាណិជ្ជកម្ម, ប៉ុន្តែអាស្រ័យលើការពិនិត្យចំណុចមួយចំនួនអោយច្បាស់លាស់: នរណាជាអ្នកព្យាបាលមុន, ស្បែករបស់អ្នកត្រូវបានវាយតម្លៃមុនហើយឬនៅ, ផែនការព្យាបាល មានសាកសមជាមួយប្រភេទមុនរបស់អ្នកដែរឬទេ ហើយការចំណាយមានបានបកស្រាយដែរឬទេ, ណែនាំនេះបង្ហាញចេញ 6 លក្ខខណ្ឌអ្នកអាចអនុវត្តទៅគ្លីនិកណាមួយ, រួមទាំង SkinLab, ដើម្បីផ្តល់ឱ្យអ្នកនូវការទុកចិត្តនៅពេលកក់ការណាត់ជួប និងជួយជៀសវាងការព្យាបាលដែលមិនសមស្របសម្រាប់ស្បែករបស់អ្នក។

ហេតុអ្វីត្រូវជ្រើសរើសគ្លីនិកព្យាបាលយ៉ាងប្រុងប្រយ័ត្ន?

មុនមើលពីខាងក្រៅអាចទៅដូចគ្នា. តែមូលហេតុ ហើយ របៀបថែទាំត្រឹមត្រូវអាចខុសគ្នាយ៉ាងខ្លាំង, ការព្យាបាលដែលមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់នេះអាចធ្វើឱ្យប្រតិកម្មស្បែករបស់មនុស្សម្នាក់ទៀត, ហើយ ការជ្រើសរើសខុសអាចធ្វើឱ្យមុនកាន់តែធ្ងន់ទៅ ឬ បន្សល់ទុកស្នាមមុន, ប៉ុន្តែស្នាមនេះពិបាកដោះស្រាយជាងមុន, ដូជពួកយើងបកស្រាយក្នុងការណែនាំអំពិរស្លាកស្នាមមុន.

ដូច្នេះ,គ្លីនិកព្យាបាលមុនល្អបំផុតសម្រាប់អ្នកគឺជាកន្លែងដែលយល់ច្បាស់ពីស្បែករបស់អ្នកហើយបកស្រាយយ់ាងច្បាស់ពី ផែនការព្យាបាល, 6 លក្ខខណ្ឌ ខាងក្រោមនេះនឹងបង្ហាញអ្នកពីរបៀបស្វែងរកកន្លែងនោះ, ចាប់ផ្ដើមពីមនុស្សដែលព្យាបាលអោយអ្នក។

ឧបករណ៍វិភាគស្បែកប្រើសម្រាប់វាយតម្លៃមុន មុនពេលព្យាបាលនៅ SkinLab Phnom Penh
វាយតម្លៃស្បែកដែលអនុវត្តមុន, ដើម្បីធានាថា ផែនការព្យាបាល គឺសាកសមសម្រាប់ប្រភេទមុន និងកម្រិតនៃមុនរបស់អ្នក

លក្ខខណ្ឌ 1 នឹង 2: តើអ្នកណាកំពុងព្យាបាលអោយអ្នក ហើយ តើគ្លីនិកនេះមានអាជ្ញាប័ណ្ណដែរឬទេ?

ជាដំបូង, ត្រូវស្វែងយល់ថាអ្នកណានឹងពិនិត្យស្បែករបស់អ្នក និងអ្នកណានឹងអនុវត្តការព្យាបាលអោយអ្នក, គ្លីនិកមួយដែលបើកចំហអំពីក្រុមការងារ និង អាជ្ញាប័ណ្ណប្រតិបត្តិការរបស់ខ្លួន បង្ហាញពីតម្លាភាពដែលអ្នកត្រូវការ,អ្នកអាចសួរសំណួរដូចខាងក្រោមដោយគួរសមនៅតុទទួលភ្ញៀវ៖

ចម្លើយច្បាស់លាស់ជាសញ្ញាដ៏ល្អ, ប្រសិនបើគ្លីនិកគេចវេស សំណួរទាំងនេះ, សូមចំណាយពេលបន្ថែមទៀត មុននឹងធ្វើការសម្រេចចិត្ត, នៅពេលដែលអ្នកដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការថែទាំអ្នក, លក្ខខណ្ឌ បន្ទាប់មក តើពួកគេនឹងស្វែងយល់អំពីស្បែករបស់អ្នកបែបណា។

លក្ខខណ្ឌ 3: គ្លីនិកមានវាយតម្លៃស្បែកមុនពេលស្នើរសុំព្យាបាលដែរឬទេ?

មុនមិនមែនជាជំងឺតែមួយមុខនោះទេ, មុនរលាក, មុនក្បាល, មុនគីស នៅជ្រៅខាងក្រោម ហើយមុនអរម៉ូន តែងត្រូវការរបៀបដោះស្រាយខុសគ្នា, ពួកយើងពិពណ៌នាអំពីប្រភេទនៃមុនជ្រៅនៅក្នុង, ណែនាំ cystic acne treatment Cambodia.គ្លីនិកល្អមួយនឹងកំណត់ប្រភេទមុនរបស់អ្នកជាមុនសិន,ដោយការពិនិត្យយ៉ាងប្រុងប្រយ័ត្ន និង ប្រសិនបើមាន ឧបករណ៍វិភាគស្បែក។

បើសិនគ្លីនិកស្នើរសុំ

វេជ្ជបណ្ឌិត បកស្រាយការព្យាបាលមុនជំហាននីមួយៗ និងការចំណាយសម្រាប់អតិថិជននៅ Phnom Penh
បកស្រាយច្បាស់លាស់ជំហាននីមួយៗ ហើយ ការចំណាយជួយអោយអ្នកសម្រេចចិត្តមិនមានសម្ពាធ

លក្ខខណ្ឌ 4: ផែនការព្យាបាល មានសាកសមនឹងកម្រិតនៃមុនរបស់អ្នកដែរឬទេ?

មុនស្រាល, មធ្យមនឹងធ្ងន់ធ្ងរត្រូវការរាល់កម្រិតថែទាំខុសគ្នា, មុនស្រាលធម្មតាសះស្បើយដោយសារតែដំណើរការថែទាំស្បែកសមមស្រប, មុនមធ្យមអាចត្រូវការជំនួយបន្ថែមដើម្បីធ្វើអោយប្រសើឡើងវិញនៃការរលាក, មុនធ្ងន់ធ្ងរតម្រូវឱ្យមានផែនការព្យាបាលវេជ្ជសាស្ត្រដែលណែនាំដោយ វេជ្ជបណ្ឌិត, ពួកយើងពន្យល់ពីកម្រិតទាំងនេះនៅក្នុងការណែនាំអំពីការព្យាបាលមុនដែលមានតម្លៃសមរម្យនៅ Phnom Penh.

ផែនការល្អមានជំហានច្បាស់លាស់ ហេតុផលសម្រាប់ជំហាននីមួយៗ និងពេលវេលាដើម្បីពិនិត្យមើលការវឌ្ឍនភាពរបស់អ្នក.កញ្ចប់តែមួយគត់លក់ឱ្យមនុស្សគ្រប់គ្នាគឺជាសញ្ញាដែលបង្ហាញថាស្បែករបស់អ្នកមិនទាន់បានពិនិត្យ។

លក្ខខណ្ឌ 5: ការចំណាយមានច្បាស់លាស់ ហើយសន្យាមានជាក់ស្ដែងដែឬទែ?

ការចំណាយតម្លៃសមរម្យគឺជារឿងល្អ, ប៉ុន្តែភាពច្បាស់លាស់គឺសំខាន់ជាងតម្លៃទាបបំផុត, ត្រូវសួរ អំពីជំហាននីមួយៗរួមមានអ្វីខ្លះ ហើយការចំណាយគិតបែបណា,ត្រូវប្រុងប្រយ័ត្នអំពីសញ្ញាព្រមានដូចខាងក្រោម៖

លទ្ធផលនៃការព្យាបាលមុនរបស់មនុស្សម្នាក់ៗគឺខុសគ្នា, ដូច្នេះ គ្លីនិកដ៏ស្មោះត្រង់មួយនឹងនិយាយអំពីកម្រិតនៃការប្រសើឡើងវិញ និងផ្តល់នៃពេលវេលាជាក់ស្តែង ជំនួសឱ្យការសន្យា។

អតិថិជនដាក់សំណួរក្នុងវគ្គពិគ្រោះយោបល់អំពីមុន ដំបូងគេនៅគ្លីនិកនៅ Phnom Penh
វគ្គពិគ្រោះយោបល់ដំបូងជាពេលសាកសមដើម្បីសួរពី បទពិសោធន័, រាល់ជំហាន នឹង ការថែទាំក្រោយការព្យាបាល

លក្ខខណ្ឌ 6: តើអ្នកទទួលបានការជួយជំនួយបែបណាបន្ទាប់ពីការព្យាបាល?

ការថែទាំមុននៅតែបន្តសូម្បីតែអ្នកចាកចេញពីគ្លីនិកក៏ដោយ, ត្រូវសួរថាតើអ្នកបានទទួលការណែនាំអំពីការថែទាំជាលាយលក្ខណ៍អក្សរដែរឬទេ, តើវឌ្ឍនភាពរបស់អ្នកនឹងត្រូវបានពិនិត្យឡើងវិញទេ, ហើយតើអ្នកទាក់ទងគ្លីនិកដោយរបៀបណាប្រសិនបើស្បែករបស់អ្នកមានប្រតិកម្ម, ផេកទំនាក់ទំនងងាយស្រួលតាម Messenger, Telegram ឬ hotline ជួយអោយអ្នកសួយ៉ាងរលឿនមួយពាក្យដោយមិនចាំបាច់រង់ចាំរហូតដល់ការណាត់ជួបបន្ទាប់។

សំណួរដែលត្រូវសួរក្នុងវគ្គពិគ្រោះយោបល់លើកដំបូង

ត្រូវរក្សាទុកបញ្ជីខ្លីនេះនៅលើទូរស័ព្ទរបស់អ្នក ហើយ ប្រើប្រាស់វានៅគ្លីនិកណាមួយ:

  1. ត់ើខ្ញុំមានបញ្ហាមុនបែបណា, ហើយ កម្រិតធ្ងន់យ៉ាងណា?
  2. តើផែនការរួមមានអ្វីខ្លះ, តាមជំហាននីមួយៗ?
  3. តើជាធម្មតាត្រូវការប៉ុន្មានវគ្គ, ហើយតើត្រូវតាមដានវឌ្ឍនភាពយ៉ាងដូចម្តេច?
  4. តើខ្ញុំគួរធ្វើអ្វីនៅផ្ទះ ហើយគួរជៀសវាងអ្វីខ្លះ?
  5. តើខ្ញុំអាចរំពឹងអ្វីខ្លះតាមការជាក់ស្ដែង, ហើយខ្ញុំអាចជួបប្រទះផលប៉ះពាល់អ្វីខ្លះ?
  6. តើខ្ញុំត្រូវទាក់ទងគ្លីនិកដោយរបៀបណា ប្រសិនបើខ្ញុំមានការព្រួយបារម្ភណាមួយបន្ទាប់ពីការព្យាបាល?

SkinLab ចូលជិតនៃការថែទាំស្បែកមុនបែបណា?

នៅ SkinLab នៅ Phnom Penh, កាថែទាំមុនចាប់ផ្តើមដោយការយល់ដឹងអំពីស្បែករបស់អ្នក, ដំណើរការនេះចាប់ផ្តើមដោយការស្កេនស្បែកដោយប្រើឧបករណ៍ឯកទេសដើម្បីប្រមូលទិន្នន័យភាពវិជ្ជមាន, ក្រោយមក វេជ្ជបណ្ឌិត នឹងពិភាក្សាអំពីលទ្ធផលជាមួយអ្នក ហើយស្នើវិធីព្យាបាលដែលសមស្របសម្រាប់ប្រភេទមុន និងកម្រិតនៃមុនរបស់អ្នក, ការចំណាយត្រូវបានបកស្រាយជាជំហានមួយៗ, ហើយអ្នកអាចទំនាក់ទំនងក្រុមការងារតាម Messenger, Telegram ឬ hotline នៅពេលមានសំណួរណាមួយ, ពួកយើងចង់សូមអោយអ្នកប្រៀបធៀបរាល់គ្លីនិកណាមួយដោយប្រើលក្ខណៈវិនិច្ឆ័យទាំង 6 ខាងលើ ។

ទីកន្លែងគ្លីនិក SkinLab នៅ Phnom Penh, កន្លែងដែលការព្យាបាលមុនចាប់ផ្តើមជាមួយនឹងការវាយតម្លៃស្បែក
នៅ SkinLab, ថែទាំមុនចាប់ផ្ដើមដោយការយល់ដឹងច្បាស់ពីផ្ទៃស្បែក, ហើយឡើងផែនការតាមជំហាននីមួយៗ

សំណួរតែងជួបនៅពេលជ្រើសរើសគ្លីនិកព្យាបាលមុន

តើខ្ញុំអាចជ្រើសរើសគ្លីនិកមានតម្លៃថោកបំផុតដែរឬទេ?

តម្លៃគឺជាកត្តាមួយ, ប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់នោះទេ,ត្រូវមើលថានរណាវាយតម្លៃស្បែករបស់អ្នក តើផែនការព្យាបាលច្បាស់លាស់ប៉ុណ្ណា និងការជំនួយអ្វីខ្លះដែលអ្នកទទួលបានបន្ទាប់ពីនោះ។

ខ្ញុំគួរត្រៀមអ្វីខ្លះសម្រាប់ការណាត់ជួបលើកដំបូង?

ត្រូវកត់ចំណាំខ្លីអំពីពេលវេលាមុនចាប់ផ្ដើម, រាល់ផលិតផលអ្នកកំពុងប្រើប្រាស់នឹង ថ្នាំអ្នកកំពុងញាំ, បើបាន, ត្រូវទៅជាមួយនឹងផ្ទៃមុនស្អាតដើម្បី វេជ្ជបណ្ឌិត មើលច្បាស់ផ្ទៃស្បែករបស់អ្នក

ប្រសិនបើខ្ញុំគ្រាន់តែមានមុនស្រាល ការពិគ្រោះយោបល់មានប្រយោជន៍ទេ?

មាន, ការវាយតម្លៃស្បែកអាចបញ្ជាកប្រភេទមុនរបស់អ្នកហើយជួយអោយអ្នកជៀសវាងនឹងផលិតផលឬ ទម្លាប់ធ្វើអយមុនកាន់តែធ្ងន់ធ្ងរជាង។

តើខ្ញុំត្រូវការដល់ប៉ុន្មានវគ្គ?

ចំណុចនេះអាស្រ័យលើប្រភេទមុននឹងកម្រិតមុន, វេជ្ជបណ្ឌិត នឹងបកស្រាយចំនួនវគ្គតាមគម្រោង បន្ទាប់ពីការវាយតម្លៃស្បែករបស់អ្នក។

ជាទីបញ្ចប់

គ្លីនិកព្យាបាលមុនល្អបំផុតនៅ Phnom Penh សម្រាប់អ្នកគឺជាកន្លែងវាយតម្លៃស្បែកមុនគេ, បកស្រាយពីផែនការសាកសមនឹងកម្រិតមុន, ច្បាស់លាស់ពីការចំណាយនឹងការជួយអ្នកបន្ទាប់ពីរព្យាបាល, ត្រូវប្រើ 6 លក្ខខណ្ឌ ក្នុងការណែនាំនេះដើម្បីប្រៀបធៀបរាល់គ្លីនិកយ៉ាងស្ងប់អារម្មណ៍ ហើយ ជ្រើសរើសទម្លាប់ថែរទាំស្បែកដែលសាកសមនឹងប្រភេទស្បែករបស់អ្នក។

ផ្ញើសារមក SkinLab តាម Messenger ឬ Telegram, ឬទំនាក់ទំនងតាម hotline, កក់ការណាត់ជួបការវាយតម្លៃស្បែក ហើយ ស្ដាប់ការបកស្រាយនៃផែនការពីជំហាននីមួយៗមុនពេលអ្នកសម្រេចចិត្ត។