Routine ថែទាំស្បែកនៃអាកាសធាតុក្ដៅសើមត្រូវការថ្នមស្រាល, ងាយស្រួលនឹងទៀងទាត់, ដោយសារក្ដៅនឹងសើមធ្វើអោយស្បែកឡើងប្រេងច្រើននឹង ញើសចេញច្រើនជាង,​ ខណៈពេលដែលស្បែកនៅតែត្រូវការការការពារពីព្រះអាទិត្យ ការណែនាំនេះគឺសម្រាប់អ្នកដែលរស់នៅ Phnom Penh ចង់មានដំណើរការមួយជារៀងរាល់ថ្ងៃយ៉ាងស្រួលខ្លួន,ការពន្យល់ពីដំណើរការមូលដ្ឋានរួមមាន 4 ជំហាន របៀបកែសម្រួលវសម្រាប់ស្បែកប្រេង ស្បែកចម្រុះ ឬ ស្បែកស្ងួត និងរបៀបប្តូររវាងរដូវប្រាំង និងរដូវវស្សា។

អាកាសធាតុក្ដៅសើមប៉ះពាល់ដល់ស្បែកយ៉ាងដូចម្ដេច?

នៅក្នុងអាកាសធាតុក្តៅ និងសើម ស្បែកផលិតប្រេង និងញើសកាន់តែច្រើន, ធូលីដី និងផ្សែងធូលីដី ទីក្រុងជាប់នឹងស្រទាប់នេះ ហើយអាចធ្វើអោយស្ទះរន្ធញើស, នោះហើយជាហេតុផលមួយដែលមនុស្សជាច្រើននៅ កម្ពុជា មានអារម្មណ៍ថាស្បែករបស់ពួកគេឡើងប្រេងចាប់ពីរសៀលថ្ងៃត្រង់ ហើយកើតមុនកាន់តែច្រើន, ក្នុងពេលជាមួយគ្នានោះ, កម្រិតនៃសំណើមខ្ពស់មិនមានន័យថាស្បែករបស់អ្នកមានសំណើមគ្រប់គ្រាន់នោះទេ,​ស្បែកអាចមើលទៅមានប្រេងច្រើន ប៉ុន្តែនៅតែមានអារម្មណ៍តឹងណែន និងក្រហាយនៅពេលដែលខ្វះជាតិទឹក។

ដូច្នេះ, routine ថែទាំស្បែកនៃអាកាសធាតុក្ដៅសើមត្រូវកាតគោលដៅពីរ: រក្សាស្បែកឱ្យស្អាតដោយមិនធ្វើឱ្យស្បែកស្ងួត តឹងណែន, និងរក្សាស្បែកឱ្យមានសំណើមគ្រប់គ្រាន់ដោយមិនមានអារម្មណ៍ធ្ងន់ ដំណើរការមូលដ្ឋានខាងក្រោមនេះសម្រេចបាននូវគោលដៅទាំងពីរ។

ក្មេងស្រីវ័យក្មេង​នៅ  Phnom Penh​ មានផ្ទៃស្បែកប្រេងក្នុងអាកាសធាតុក្ដៅសើម
​ ក្ដៅ, ញើសនឹងកំរិតនៃសំណើមធ្វើលអោយផ្លាស់ប្ដូររបៀសថែទាំស្បែក

ដំណើរការ 4 ជំហានសាមញ្ញសម្រាប់ពេលព្រឹកនឹងពេលយប់

អ្នកមិនត្រូវការផលិតផលច្រើន, 4 ជំហានគឺគ្រប់គ្រាន់សម្រាប់ស្បែកមនុស្សគ្រប់គ្នាទូទៅ, នឹងរាល់ជំហានផ្លាស់់ប្ដូរបន្តិចរវាងពេលព្រឹកនឹងពេលយប់

  1. សម្អាតស្បែកថ្នមស្រាល: ប្រើសាប៊ូលាងមុខថ្នមស្រាល កុំប្រើប្រភេទបង្កើតពពុះខ្លាំងធ្វើអោយស្បែកតឹងនឹងក្រហាយ
  2. ផ្ដល់សំណើមស្រា: ជ្រើសរើសជែល ឬឡេលាបខ្លួនស្ដើងស្រាល ពីព្រោះសូម្បីតែស្បែកដែលមានប្រេងក៏ត្រូវការសំណើមដែរ
  3. ការពារកម្ដៅថ្ងៃ (ពេលព្រឹក): លាបលេការពារកម្ដៅថ្ងៃនៅជំហានចុងក្រោយ, រាល់ថ្ងៃ
  4. សម្អាតជ្រៅជាង (ពេលយប់): បើសិនអ្នកបានប្រើលេការពារកម្ដៅថ្ងៃ​ ឬ makeup. ត្រូវលាងសម្អាតមុនពេលចូលគេង,

ត្រូវរក្សាដំណើរការឱ្យមានស្ថេរភាពរយៈពេលប៉ុន្មានសប្តាហ៍មុនពេលវាយតម្លៃ, ការផ្លាស់ប្តូរផលិតផលរៀងរាល់ពីរបីថ្ងៃម្តងអាចធ្វើឱ្យប្រតិកម្មស្បែក, បន្ទាប់មក, ពួកយើងពិនិត្យមើលពីរបៀបកែសម្រួលដំណើរការទៅតាមប្រភេទស្បែករបស់អ្នក។

4 ជំហានថែទាំស្បែកជាមូលដ្ធាន: ​សាប៊ូលាងមុខ,​​ ក្រែមផ្ដល់សំណើម, លេការពារកម្ដៅថ្ងៃនឹងសម្អាតនៅពេលយប់
4 ជំហានសាមញ្ញៗគឺគ្រប់គ្រាន់សម្រាប់ទម្លាប់ប្រចាំថ្ងៃក្នុងអាកាសធាតុក្តៅ។

របៀបកែសម្រួល​ routine តាមប្រភេទស្បែករបស់អ្នក

4 ជំហាននៅដដែល , ប៉ុន្តែរចនាសម្ព័ន្ធរបស់ផលិតផល និងការថែទាំនៅជំហាននីមួយៗអាចផ្លាស់ប្ដូរបាន,

ស្បែកប្រេង នឹង ស្បែកងាយកើតមុន

ជ្រើសរើស​សាប៊ូលាងមុខ​ដែលស្រាល និង​ក្រែមផ្តល់សំណើម​ដែលស្ដើងស្រាល និងគ្មានជាតិប្រេង, ជៀសវាងការត្រដុសខ្លាំងៗ, ព្រោះការប្រតិកម្មអាចធ្វើឱ្យស្បែកផលិតប្រេងកាន់តែច្រើន,ប្រសិនបើអ្នកមានមុនជ្រៅ ឬឈឺចាប់, សូមអានការណែនាំសម្រាប់ការព្យាបាលមុនគីសនៅ កម្ពុជា របស់ពួកយើង.

ស្បែកចម្រុះ

ប្រើជាមួយផលិតផលស្រាលៗផ្សេងទៀតសម្រាប់មុខទាំងមូល,នឹងលាប​ក្រែមផ្តល់​សំណើម​នៅតំបន់ស្ងួត​ដូចជា​ថ្ពាល់សងខាងប្រសិនបើ​ចាំបាច់។

ស្បែកស្ងួត ឬ ស្បែកប្រតិកម្ម

ជ្រើសរើស​សាប៊ូ​លាងមុខ​ដែលស្រទន់​ស្រាល និង​ក្រែមផ្តល់​សំណើម​ដែល​ក្រាស់​ជាង​បន្តិច,ក្នុងពេលជាមួយគ្នានេះ ត្រូវប្រើផលិតផលតិចជាងមុន, ត្រូវអោយផលិតផលថ្មីចូលបន្តិចម្តងៗ ប្រភេទនីមួយៗ។

ការវិភាគស្បែកនៅ​ SkinLab Phnom Penh  ដើម្បីកំណត់ស្បែកដែលមានជាតិប្រេង, ស្បែកចម្រុះ ឬស្បែកស្ងួត​
ការដឹងពីប្រភេទស្បែករបស់អ្នកជួយអ្នកជ្រើសរើសផលិតផលស្រាលជាង ឬផ្តល់សំណើមខ្លាំងជាង។

រដូវប្រាំង​ នឹង រដូវវស្សា: routine​ ដូច្នេះផ្លាស់ប្ដូរយ៉ាងដូចម្ដេច?​

កម្ពុជា​ មានពីររដូវសំខាន់, នឹងស្បែករបស់អ្នកអាចប្រតិកម្មខុសគ្នាទៅតាមរដូវនីមួយៗ, រដូវវស្សាអូសបន្លាយពេលវេលាប្រហែលពីខែ 5 ដល់​ ខែ 10 នឹងរដូវប្រាំងប្រេហែលពីខែ 11​ ដល់ខែ​ 4 ,

នៅក្នុងរដូវកាលទាំងពីរ,ជំហាន​នៃផ្នែកសំខាន់បំផុតនៅតែដដែល មានតែអាំងតង់ស៊ីតេនៃពណ៌ផលិតផល និងពេលវេលានៅខាងក្រៅប៉ុណ្ណោះដែលផ្លាស់ប្តូរ។

លេការពារកម្ដៅថ្ងៃក្នុងអាកាសធាតុត្រូពិច: ​ចំណុចដែលត្រូវចងចាំ

ឡេការពារកម្តៅថ្ងៃគឺជាជំហានដ៏សំខាន់បំផុតនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រូពិចដូចនៅ Phnom Penh, ដោយសារតែកាំរស្មីយូវីខ្លាំងពេញមួយឆ្នាំ, សូម្បីតែនៅថ្ងៃដែលមានពពកច្រើនក៏ដោយ, ត្រូវលាបរៀងរាល់ព្រឹក ដោយប្រើបរិមាណគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើមុខទាំងមូល ហើយលាបម្តងទៀតនៅពេលនៅខាងក្រៅរយៈពេលយូរ ឬបន្ទាប់ពីបែកញើសច្រើន,ជ្រើសរើស​ប្រភេទ​ដែល​មាន​អារម្មណ៍​ស្រាល​លើ​ស្បែក,ដូច្នេះអ្នកអាចប្រើវាជារៀងរាល់ថ្ងៃ។ សេចក្តីណែនាំសម្រាប់ការជ្រើសរើសឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកខ្លាញ់ នៅ កម្ពុជា​ របស់ពួក​យើងពន្យល់ពីរបៀបជ្រើសរើស​​.

លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​លើ​មុខ​របស់​អ្នក មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ក្នុង​អាកាសធាតុត្រូពិច នៅ  ​Phnom Penh
ឡេការពារកម្តៅថ្ងៃរៀងរាល់ព្រឹក ការពារស្បែកក្នុងអាកាសធាតុត្រូពិច ទាំងរដូវវស្សា និងរដូវប្រាំង។

កំហុសទូទៅនៅក្នុងទម្លាប់របស់អ្នកនៅពេលអាកាសធាតុក្តៅ។

ទម្លាប់មួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ស្បែករបស់អ្នក:

ប្រសិនបើស្បែកនៅតែកើតមុន ឬប្រតិកម្ម សូម្បីតែបន្ទាប់ពីនីតិវិធីសាមញ្ញមួយក៏ដោយ, ការវាយតម្លៃស្បែកអាចប្រាប់អ្នកពីអ្វីដែលស្បែករបស់អ្នកត្រូវការអ្វី,

ពេលណាគួរជួប វេជ្ជបណ្ឌិត អំពីរស្បែករបស់អ្នក?

ដំណើរការសាមញ្ញមួយដែលដោះស្រាយបញ្ហាប្រចាំថ្ងៃជាច្រើន, ប៉ុន្តែសញ្ញាមួយចំនួនបង្ហាញថាដល់ពេលត្រូវស្វែងរកដំបូន្មានពីអ្នកជំនាញហើយ,នោះជាមុនដែលឈឺ ឬនៅជ្រៅ,​ស្នាមមុនមានន រយៈពេលជាច្រើនខែ,ការរប្រតិកម្មស្បែក ឬឡើងក្រហមភ្លាមៗដែលមិនធូរស្រាល និងស្បែកមិនស្រួល សូម្បីតែបន្ទាប់ពីប្រើវិធីព្យាបាលថ្នមស្រាលក៏ដោយ, នៅ SkinLab នៅ Phnom Penh,ក្រុមការងារចាប់ផ្តើមដោយការវាយតម្លៃស្បែក,បន្ទាប់មកស្នើរផែនការសាកសមនឹងប្រភេទស្បែក និងជីវិតប្រចាំថ្ងៃរបស់អ្នក,ពួកយើងយើងក៏រក្សាដំបូន្មានជាក់ស្តែងផងដែរ,ព្រោះ​លទ្ធផលខុសគ្នានៅមនុស្ស​ម្នាក់ៗ។

សំណួរតែងជួបអំពីការថែទាំស្បែកក្នុងអាកាសធារតុក្ដៅសើម

ស្បែកប្រេងត្រូវការក្រែមផ្ដល់សំណើមដែរឬទេ?

មាន, ស្បែកប្រេងនៅតែខ្វះជាតិទឹក, ក្រែមោ្ដល់សំណើមមួយប្រភេទស្ដើងស្រាល, មិនផ្ទុកប្រេង, ជួយអោយស្បែកមានតុល្យភាព,

តើរាល់ថ្ងៃគួរលាងសម្អាតមុខប៉ុន្មានដង?​

ពីរដងជារៀងរាល់ថ្ងៃ, ពេលព្រឹកនឹងពេលយប់,គឺគ្រប់គ្រាន់សម្រាប់ស្បែកមនុស្សម្នាក់ៗហើយ, អាចលាងសម្អាតមុខរបស់អ្នកថ្នមៗបន្ទាប់ពីបែកញើសច្រើនប្រសិនបើចាំបាច់។

តើខ្ញុំត្រូវការឡេការពារកម្តៅថ្ងៃទេពេលខ្ញុំនៅក្នុងផ្ទះ?

មាន,ប្រសិនបើអ្នករស់នៅក្បែរបង្អួច ឬតែងតែចេញទៅខាងក្រៅក្នុងរយៈពេលខ្លី ការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃគឺជាទម្លាប់សាមញ្ញមួយ។

Routine​ តើចាំបាច់ផ្លាស់ប្តូរតាមរវាងរដូវកាលដែរឬទេ?

រាល់ជំហានមូលដ្ឋាននៅតែដដែល, ប៉ុន្តែអ្នកអាចប្រើប្រភេទស្រាលៗក្នុងរដូវវស្សា ហើយយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សំណើម និងការការពារកម្តៅថ្ងៃក្នុងរដូវប្រាំង។

ជាទីបញ្ចប់

Routine​ ថែទាំស្បែកសម្រាប់អាកាសធាតុក្ដៅសើមមិនចាំបាច់ធ្វើឱ្យវាស្មុគស្មាញ, សូមសម្អាតដោយថ្នមស្រាល, ផ្ដល់សំណើមស្រាល, ការពារកម្ដៅថ្ងៃរាល់ព្រឹកនឹងកែសម្រួលរចនាសម្ព័ន្ធផលិតផលតាមប្រភេទស្បែកនឹងតាម​រដូវនៅ Phnom Penh. ភាពទៀងទាត់គឺសំខាន់ជាងបរិមាណផលិតផល។

ផ្ញើសារមក SkinLab តាម Messenger ឬ Telegram, ឬទាក់ទង hotline, ក្រុមការងាររបស់យើងនឹងវាយតម្លៃស្បែករបស់អ្នក និងណែនាំផែនការព្យាបាលដែលសមស្រប។