លុបបបំបាត់ស្នាមក្រោយពីកើតមុនចាប់ផ្ដើមពីការយល់ដឹងពីស្នាមមុនគឺជាអ្វី: រាល់ស្នាមក្រហម ឬស្នាមពណ៏ត្នោតដែលនៅសេសសល់បន្ទាប់ពីមុនបានជាសះស្បើយ, បណ្តាលមកពីការរលាក មិនមែនដោយសារស្បែកក្លាយជាប្រហោងនោះទេ, នៅ Phnom Penh, ពន្លឺព្រះអាទិត្យខ្លាំងពេញមួយឆ្នាំអាចធ្វើឱ្យស្នាមមុនកាន់តែខ្មៅ និងពិបាករសាយបាត់ ប្រសិនបើស្បែកមិនត្រូវបានការពារ,ការណែនាំនេះណែនាំពីរបៀបបែងចែករវាងស្នាមក្រហម និងស្នាមពណ៌ត្នោត, អ្វីដែលអ្នកអាចធ្វើបាននៅផ្ទះ ហើយពេលណាដែល វេជ្ជបណ្ឌិត SkinLab អាចជួយអ្នកដោយតាមផែនការព្យាបាល។

តើស្នាមក្រោយពីកើតមុនគឺជាអ្វីហេតុអ្វីនៅតែបន្តក្រោយពីកើតមុនដែរបានសះស្បើយ?

នៅពេលដែលមុនមានការរលាក, ស្បែកមានប្រតិកម្ម ហើយផ្លាស់ប្តូរពណ៌នៅកន្លែងនោះ, ក្រោយពីមុនជាសះស្បើយ, ការផ្លាស់ប្ដូរពណ៏អាចនៅបន្តច្រើនសប្ដាហ៏ឬច្រើនខែ, នេះមិនមែនជាស្លាកស្នាមខ្មួតទេ ទាំងនេះគឺជាស្លាកស្នាមនៅលើផ្ទៃស្បែក, ហើយមានប្រភេទសំខាន់ៗពីរ ដឹងថាយើងជាប្រភេទណាគឺជាជំហានដំបូងក្នុងការជ្រើសរើសការថែទាំត្រឹមត្រូវ ដូច្នេះពួកយើងក្រឡេកមើលប្រភេទនីមួយៗ។

តើស្នាមពណ៏ត្នោត(ការកើនឡើងសារធាតុពណ៌បន្ទាប់ពីការរលាក)

ការរលាកអាចបណ្ដាលអោយស្បែកបង្កើនថែមសារធាតុនៃពណ៏តំបន់នោះ, លទ្ធផលស្នាមពណ៏ត្នោតឬពណ៏ស្រអាប់ផ្ទៃរាប ងាយឱ្យកត់សម្គាល់លើស្បែកមធ្យម និងស្បែកស្រអាប់,គឺជាប្រភេទពណ៏ស្បែកទូទៅនៅ កម្ពុជា.

តើស្នាមក្រហម ឬ ផ្កាឈូក (ស្នាមក្រហមបន្ទាប់ពីរលាក)

រលាកក៏អាចបន្សល់ទុកនៅសរសៃឈាមតូចៗត្រូវបានពង្រីកនៅក្នុងតំបន់នោះ, លទ្ធផលគឺជាស្នាមក្រហមឬស្នាមផ្កាឈូករាបស្មើ ជាធម្មតាងាយសង្កេតឃើញលើស្បែកស។

រូបថតជិតៗនៃស្បែកមុខ ដើម្បីបែងចែករវាងស្នាមក្រហម និងស្នាមពណ៏ត្នោតក្រោយពីកើតមុននៅ SkinLab Phnom Penh
ស្នាមក្រហម និងស្នាមពណ៏ត្នោតមើលដំបូងស្រដៀងគ្នា, ប៉ុន្តែត្រូវការ ការថែទាំខុសគ្នា

តើស្នាមក្រហមឬ ស្នាមពណ៏ត្នោត? របៀបសម្គាល់ភាពខុសគ្នា

ប្រភេទស្នាមមុនដែរសំខាន់ដោយការថែទាំខុសគ្នា, ការណែនាំសាមញ្ញនេះគ្រាន់តែសម្រាប់ជាការយោង, ហើយ វេជ្ជបណ្ឌិត អាចបញ្ជាក់ប្រភេទស្នាមមុនដែលអ្នកកំពុងជួប។

ប្រសិនបើស្បែករបស់អ្នកមានទាំងស្នាមនិងស្លាកស្នាមខ្មួត, អ្នកប្រហែលជាត្រូវការការថែទាំពីរប្រភេទ, ស្លាកស្នាមខ្មួតដែលបានបកស្រាយក្នុងការណែនាំព្យាបាលស្លាកស្នាមមុនរបស់ពួកយើង. ទោះបីជាអ្នកជួបប្រភេទណាមួយក៏ដោយ, មានកត្តាមួយដែលកំណត់ស្នាមមុនរសាត់បាត់លឿន ឬយឺត: ពន្លឺព្រះអាទិត្យ។

តើហេតុអ្វីព្រះអាទិត្យក្ដៅខ្លាំងនៅ កម្ពុជា បណ្ដាលអោយស្នាមមុនយូររសាត់បាត់?

កាំរស្មីអ៊ុលត្រាវីយូឡេជំរុញស្បែកឱ្យផលិតសារធាតុពណ៌បន្ថែម,នៅកន្លែងដែលមានពន្លឺថ្ងៃខ្លាំងស្ទើរតែរាល់ថ្ងៃ, ស្នាមពណ៌ត្នោតអាចងងឹតច្រើនដងមុនពេលរសាត់បាត់. ស្នាមក្រហមក៏អាចមើលទៅកាន់តែប្រតិកម្មនៅក្នុងអាកាសធាតុក្តៅផងដែរ។

ដូច្នេះ, ការពារកម្ដៅថ្ងៃគឺមូលដ្ឋានគ្រឹះនៃផែនការព្យាបាលទាំងអស់សម្រាបស្នាមមុនរសាត់បាត់, អ្នកគួរលាបឡេការពារកម្ដៅថ្ងៃរាល់ពេលព្រឹកនឹង លាបវិញបើសិននៅខាងក្រៅកម្ដៅថ្ងៃច្រើនម៉ោង, ការណែនាំអំពីការជ្រើសរើសឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកប្រេងនៅ កម្ពុជា របស់ពួកយើងជួយអោយអ្នកជ្រើសរើសនៅអារម្មណ៏ដ័ស្រួលខ្លួននៅពេលមេឃក្ដៅ,.

លាបលេការពារកម្ដៅថ្ងៃដើម្បីការពារស្នាមក្រោយពីកើតមុនជៀសវាងពន្លឺព្រះអាទិត្យខ្លាំងនៅ កម្ពុជា
ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ គឺជាជំហានសំខាន់បំផុតក្នុងការជួយឱ្យស្នាមមុនរសាត់បាត់ទៅបន្តិចម្ដងៗ

ថែទាំនៅផ្ទះជួយអោយស្នាមមុនរសាត់បាត់បន្តិចម្ដងៗ

ស្នាមមុនរសាត់បាត់ល្អបំផុតនៅពេលស្បែកធ្វើអោយប្រសើឡើងវិញហើយបានការពា,រាល់ទម្លាប់ក្រោយនេះនឹងជួយចំណុចទាំងនោះ:

រាល់វិធីប្រជាប្រិយដូចជាទឹកក្រូចឆ្មាមិនត្រូវបានណែនាំ, ដោយសារអាចធ្វើអោយប្រតិកម្មហើយធ្វើអោយស្នាមមុនស្រអាប់ជាង, បើសិនស្នាមមុនមិនប្រសើឡើងវិញក្រោយរយះពេលថែទាំទៀងទាត់, ដល់ពេលដែលត្រូវពិចារណារាល់ជម្រើសព្យាបាលយ៉ាងជ្រាលជ្រៅ

ផលិតផលថែទាំស្បែកធ្វើអោយធួស្រាលសម្រាប់ដំណើរការរាល់ថ្ងៃជួយអោយស្នាមមុនរសាត់បាត់បន្តិចៗ
ដំណើរការថ្នមស្រាលជួយអោយផ្ទៃស្បែកក្នុងពេលស្នាមមុនរសាត់បាត់បន្តិចម្ដងៗ, មិនបង្កអោយប្រតិកម្ម

តើពេលណាគួរជួប វេជ្ជបណ្ឌិត ហើយ SkinLab អាចជួយបានអ្វីខ្លះ?

អ្នកគួរតែពិចារណាស្វែងរកការពិគ្រោះយោបល់ នៅពេលស្នាមមុនបានមានរយៈពេលជាច្រើនខែ,នៅពេលដែលពួកវាគ្របដណ្តប់តំបន់ធំមួយ, ឬនៅពេលដែលអ្នកនៅតែមានស្លាកស្នាមខ្មួត, នៅ SkinLab នៅ Phnom Penh, វេជ្ជបណ្ឌិត ជាដំបូងត្រូវកំណត់ថាតើស្នាមមុនរបស់អ្នកមានស្នាមក្រហម ឬ ស្នាមពណ៌ត្នោត ហើយពិនិត្យមើលស្ថានភាពស្បែករបស់អ្នក,រួមផ្សំការវិភាគស្បែកនៅពេលចាំបាច់។

ដោយផ្អែកលើការវាយតម្លៃនោះ. ផែនការព្យាបាលអាចរួមបញ្ចូលទម្លាប់ថែរទាំស្បែកប្រចាំថ្ងៃបែបស្រាលៗ និងការថែទាំនៅគ្លីនិក ដើម្បីជួយឱ្យស្បែកភ្លឺថ្លា, ដូចជា peel គីមីវិទ្យា ឬ stemcell brightening, ដែលបានជ្រើសរើសតាមប្រភេទស្បែក, នៅពេលដែលស្នាមមុនត្រូវបានអមជាមួយស្លាកស្នាមខ្មួត, អាចត្រូវការបច្ចេកវិទ្យាផ្សេងមួយ, ដូចដែលបានពិពណ៌នានៅក្នុងការណែនាំអំពីការព្យាបាលស្លាកស្នាមដោយ Virtue RF របស់ពួកយើង.លទ្ធផលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយគ្មានគ្លីនិកណាមួយអាចសន្យាថានឹងផ្តល់លទ្ធផលថេរនោះទេ។

វេជ្ជបណ្ឌិត SkinLab ពិភាក្សាអំពីពិផែនការព្យាបាលស្នាមក្រោយពីកើតមុន នៅ Phnom Penh
នៅពេលដែលស្នាមមុននៅតែបន្តមានរយៈពេលយូរ, វេជ្ជបណ្ឌិត អាចឡើងគម្រោងថែទាំយ៉ាងជ្រាលជ្រៅសម្រាប់ស្បែករបស់អ្នក

តើស្នាមុនក្រោយកើតមុនតើត្រូវការរយះពេលប៉ុណ្ណាទើបរសាត់បាត់?

ពេលវេលាអាស្រ័យលើប្រភេទនៃស្នាមមុន, ពណ៌ស្បែករបស់អ្នក, កម្រិតរលាកជ្រៅ ឬ រាក់ ហើយការដែលអ្នកការពារស្បែកផុតពីកម្ដៅថ្ងៃល្អពិនណា, ស្នាមក្រហមនឹងស្នាមពណ៏ត្នោតក៏អាចរសាត់បាត់ក្រោយប៉ុន្មានសប្ដាហ៏ដល់ប៉ុន្មានខែបើសិនជាថែទាំទៀងទាត់, ចំណែកស្នាមជ្រៅយូរឆ្នាំអាចត្រូវការពរលវេលាច្រើនជាង, ការអត់ធ្មត់ និងការការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃផ្តល់ឱ្យស្បែករបស់អ្នកនូវឱកាសល្អបំផុត។

សំណួរតែងជួបអំពីស្នាមក្រោយពីកើតមុន

តើស្នាមក្រោយពីកើតមុនអាចក្លាយជាស្លាកស្នាមដែរឬទេ?

ខ្លួនឯងស្នាមមុនគឺជាការប្រែពណ៌, មិនមែនស្លាកស្នាមប្រហោងលើស្បែក, ក៏ប៉ុន្តែ, ការញិចមុនអាចធ្វើអោយខូខាតស្បែកហើយបង្កើតចេញនូវស្លាកស្នាមពិត, ដូច្នេះសូមជៀសវាងញិចឬឆ្គើសមុន។

តើស្នាមក្រហមហើយ ស្នាមពណ៏ត្នោតត្រូវការ ថែទាំដូចគ្នាដែរឬទេ?

ការពារកម្ដៅថ្ងៃហើយថែទាំធ្វើអោយធួស្រាលជួយទាំងពីប្រភេទ, ក្រៅពិនេះ, ជម្រើសល្អបំផុតអាស្រ័យលើប្រភេទស្នាមមុន,ដូច្នេះការដែរ វេជ្ជបណ្ឌិត វាយតម្លៃស្បែកគឺមានប្រយោជន៍។

តើខ្ញុំត្រូវការលេការពារកម្ដៅ

មាន, ប្រសិនបើអ្នកនៅជិតបង្អួចឬតែងចេញក្រៅក្នុងអំឡុងរយះពេលខ្លី, លេការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃជាទម្លាប់សាមញ្ញដើម្បីការពារស្នាមមុនកំពុងរសាត់បាត់បន្តិចម្ដងៗ។

តើខ្ញុំអាចប្រើប្រាស់វិធីប្រជាប្រិយដើម្បីលុបបំបាត់ស្នាមមុនអោយបានលឿនជាងដែរឬទេ?

ពួកយើមិនមិនណែនាំឱ្យប្រើក្រូចឆ្មា ឬ វិធីប្រជាប្រិយដ៏ខ្លាំងផ្សេងទេ, ពួកវាអាចធ្វើឱ្យប្រតិកម្មស្បែក និងបន្ថយដំណើរការនៃការសះស្បើយ។

ជាទីបញ្ចប់

លុបបំបាត់ស្នាមក្រោយពីកើតមុនមានប្រសិទ្ធភាពបំផុតនៅពេលអ្នកកំណត់ប្រភេទស្នាមមុនត្រឹមត្រូវ,ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យខ្លាំងរបស់ កម្ពុជា,ជារៀងរាល់ថ្ងៃ ហើយមិនញិចមុន, ប្រសិនបើស្នាមមុននៅតែបន្តកើតមានជាច្រើនខែ, ការដែរ វេជ្ជបណ្ឌិត វាយតម្លៃស្បែកនឹងអោយដឹងរបៀបថែទាំយ៉ាងជ្រាលជ្រៅណាដែលសមស្របជាមួយអ្នក។

ផ្ញើសារមក SkinLab តាម Messenger ឬ Telegram, ឬ ទំនាក់ទំនង hotline, វេជ្ជបណ្ឌិត របស់ពួកយើងនឹពិនិត្យស្បែក, កំណត់ប្រភេទស្នាមមុននឹងស្នើរផែនការ សមស្របសម្រាប់អ្នក។